អំពីយើង

Polygon Traders Sdn Bhd ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៥ ដែលគោលដៅស្នូលរបស់វាគឺដើម្បីផលិតនិងចែកចាយផលិតផលថែរក្សាសក់។ ក្រុមហ៊ុនរបស់យើងមានផលិតផលថែរក្សាសក់ជាង ៣៥០ មុខ ដែលមានចាប់តាំងពី ផលិតផលប្តូរពណ៌សក់ អ៊ុតសក់រួញ អ៊ុតសក់ត្រង់ ស្ព្រាយបាញ់សក់ មូសលាបសក់ ជែលលាបសក់ និងជាច្រើនប្រភេទទៀត។


នៅក្នុងឆ្នាំ ១៩៨១ ក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការស្រាវជាវនិងអភិវឌ្ឍផលិតផ
លថែទាំស្បែកក្បាល។ បន្ទាប់ពីការធ្វើការសាកល្បងលើផលិតផលបានគ្រប់ជ្រុងជោយហើ
យនោះ ក្រុមហ៊ុននេះបានធ្វើការដាក់បង្ហាញនូវប្រព័ន្ធថែរក្សាស្បែកក្បាលជា
លើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា“Mau Plus” ដែលនៅក្នុងភាសាចិនមានន័យថាសក់បន្ថែម។

 

គោលដៅរបស់ Mau Plus គឺដើម្បីបង្កើតផលិតផលតំហែទាំតាមផ្ទះមានតំលៃសមរម្យនឹងអាចរកទិញបាន ហើយដោយផ្តោតសំខាន់ទៅលើសារៈសំខាន់នៃតំហែទាំស្បែកក្បាលនិងប្រព័ន្ធបែងចែកសារធាតុចិញ្ចឹមប្រកបដោយប្រសិទ្ធភាពដែលក្នុងនោះមានតែសារធាតុសកម្មរបស់រុក្ខជាតិតែមួយមុខប៉ុណ្ណោះត្រូវបានយកទៅប្រើ។ រាល់ផលិតផលទាំងអស់ត្រូវបានធ្វើតេស្តសាកល្បងខាងផ្នែកវេជ្ជសាស្រ្តនិងខាងផ្នែកសើស្បែកតែប៉ុណ្ណោះហើយមិនមានសារធាតុផ្សំចេញពីសត្វទេ។

ចាប់តាំងពីពេលនោះមក Mau Plus បានរីកចំរើនទ្វេដងជារៀងរាល់ឆ្នាំហើយឥឡូវនេះផលិតផលត្រូវបានដាក់លក់ជាង ៤០ប្រទេស។

នៅក្នុងឆ្នាំ ២០០៥ ដោយផ្អែកលើភាពជោគជ័យកន្លងមក យើងក៏បានពង្រីកនូវការស្រាវជ្រាវនិងការអភិវឌ្ឍរបស់យើងដោយផលិតបាននូវផលិតផលថែរក្សារោមភ្នែកនិងរោមចិញ្ចើម។ ក្រោយពីការសាកល្បងគ្រប់ជ្រុងជ្រោយហើយនោះ ផលិតផលទាំងនេះត្រូវបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០១០។

យើងមានមោទនភាពនឹងអះអាងថា ក្រុមផលិតផល Mau Plus គឺជាផលិតផលដែលអាចយកទៅប្រើប្រាស់តាមផ្ទះដែលមានប្រសិទ្ធភាពនិងទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងប្រទេសជាច្រើនដែលមានវត្តមានផលិតផលរបស់យើង

ដោយមានការគាំទ្រពីអតិថិជនដែលមកទិញហើយមកទិញទៀតដល់ទៅ ៩០%។