រោមចិញ្ចើម
ដើម្បីអោយរោមចិញ្ចើមកាន់តែក្រាស់និងញឹកជាងមុន
បណ្តុះរោមចិញ្ចើមរបស់អ្នកឡើងវិញ
ធ្វើអោយអ្នកទទួលបានអំណាចឡើងវិញ
ភ្នែក គឺជាទ្រង់ទ្រាយមួយក្នុងចំណោមទ្រង់ទ្រាយសំខាន់ៗបំផុតនៅលើរង្វង់មុខរបស់មនុស្ស ដែលមិនត្រឹមតែធ្វើអោយយើងមើលឃើញតែប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាជំនួយក្នុងការបង្ហាញពី ប្រភេទទឹកមុខច្រើនបែប និង ប្រើជាឧបករណ៏ទំនាក់ទំនងតាមរយៈកាយវិការ។ ប៉ុន្តែអ្វីដែល មានលក្ខណៈវិសេសជាងនេះទៅទៀតនោះ គឺ ទ្រង់ទ្រាយ រឺ រូបរាងរោមចិញ្ចើមរបស់អ្នក កំណោង និង ដង់ស៊ីតេរោមចិញ្ចើមដែលអាចជះឥទ្ធិពលដល់ចំណាប់អារម្មណ៏អ្នកដែលនៅ ជុំវិញខ្លួន។ សព្វថ្ងៃនេះ ទាំងបុរស និងស្រ្តីកែឆ្នៃរោមចិញ្ចើមរបស់គេដោយលាបគ្រឿងសំអាង ការព្យាបាលដោយគ្រឿងសំអាង វិធីជម្រុះរោមផ្សេងៗនិងសូម្បីតែការបណ្តុះរោម ដើម្បីទទួលបានរោមចិញ្ចើមដ៏ល្អឥតខ្ចោះទៅតាមតំរូវការរបស់ពួកគេ។
ខណៈពេលដែលស្ត្រីមួយចំនួន សំរួចរោមចិញ្ចើមអោយមានរាងស្តើងឆ្មារ រោមចិញ្ចើមរង្វើលជាទូទៅមើលទៅមិនគួរអោយទាក់ទាញសោះចំពោះបុរស។ រោមចិញ្ចើមក្រាស់និងខ្មៅក្រឹបប្រៀបដូចជាកំលាំងខ្លាំងក្លា និង អំណាច តែរោមចិញ្ចើមដែលស្តើង និងមានពណ៌ស្លេកឆ្លុះបញ្ចាំងពីភាពទន់ខ្សោយ និង ភាព មានវ័យចាស់។ ទំរង់ភ្នែក ដែលមានចិញ្ចើមក្រាស់មានសារៈសំខាន់ចំពោះជាតិសាសន៏មួយចំនួន។ ជាពិសេស ប្រជាជននៅអាស៊ីបូព៌ាយល់ថា ចិញ្ចើមដែលស្តើងគឺជាគុណវិបត្តិមួយ និងមិនមានភាពទាក់ទាញ។ គេសង្កេតឃើញថា មនុស្សជាច្រើនដែលលេចធ្លោ និងមាន ឈ្មោះបោះសំឡេងខ្លាំងតែងតែមានរោមចិញ្ចើមក្រាស់ល្អនិងរឹងមាំ។ ជាឧទាហរណ៏ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama មានរោមចិញ្ចើមមួយគូក្រាស់ជាងគូ បដិបក្សរបស់គាត់គឺលោក John McCain ដែលមានរោមចិញ្ចើមប្រផេះស្លេក។ លោក Tun Dr Mahathir Mohamad ជាពិសេសកាលពីគាត់នៅវ័យក្មេង មានរោមចិញ្ចើម ដែលរឹងមាំ និង បង្ហាញពីភាពខ្លាំងក្លា និង ទាក់ទាញរបស់គាត់ ក្នុងការធ្វើជានាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី អស់រយៈពេល ២២ ឆ្នាំ។ ស្រដៀងគ្នានេះដែរ លោកស្រី Brooke Shields ដែលជាតារាសំដែង និងអ្នកបង្ហាញម៉ូតកុមារ ដែលមានរោមចិញ្ចើមក្រាស់ខ្មៅប្លែក គាត់បានទទួលនូវកិត្តិនាមល្បីល្បាញតាំងពីនៅវ័យក្មេងម៉្លេះ។
ថារោមចិញ្ចើមរង្វើលហើយស្តើងបញ្ជាក់តែពីភាពទន់ខ្សោយតែប៉ុណ្ណោះ។
ហេតុអ្វីចាំបាច់ត្រូវការរោមចិញ្ចើម?
-
សារៈប្រយោជន៏ដល់រាងកាយ
រោមចិញ្ចើមបង្កើតបានជាខ្សែបន្ទាត់រោមការពារ ធូលី ញើស និងទឹកភ្លៀង តាមរយៈការ បញ្ចៀសសំណើមមិនអោយហូរធ្លាក់ចូលទៅក្នុងភ្នែក។ សូម្បីតែរូបរាងរោមចិញ្ចើមខ្លួនវា ផ្ទាល់ ក៏ជួយបង្វៀងតំណក់ញើសកុំអោយហូរចុះពីថ្ងាសចូលទៅកាន់ភ្នែករបស់យើង ដើម្បីកុំអោយផ្សាភ្នែកដោយសារជាតិប្រៃនៅក្នុងញើស។
-
សោភ័ណភាព
ដូចគ្នានឹងការមានសក់ស្តើងនៅលើស្បែកក្បាលដែរ ការខ្វះខាតរោមចិញ្ចើម នឹងធ្វើ អោយមុខរបស់យើងមិនសូវមានភាពទាក់ទាញ។ ការថែទាំនិងសំអិតសំអាងផ្ទៃមុខនៅ ជុំវិញភ្នែកមិនមែនកំណត់បានតែទៅលើស្ត្រីភេទទេ ព្រោះបុរសដែលប្រាថ្នាចង់បាននូវដែលមានរោមចិញ្ចើមក្រាស់ខ្មៅប្លែក គាត់បានទទួលនូវកិត្តិនាមល្បីល្បាញតាំងពីនៅវ័យក្មេងម៉្លេះ។
-
មុខលក្ខណវិជ្ជា
ក្នុងការបកស្រាយពន្យល់ពីផ្ទៃមុខ ទ្រង់ទ្រាយនិងលក្ខណៈមុខរបស់មនុស្សម្នាក់ៗអាច ចង្អុលបង្ហាញពីអត្តចរិតនិងសូម្បីតែ វាសនារបស់បុគ្គលនោះ។ ក្នុងករណីនេះ ភែ្នកមាន ឥទ្ធិពលខ្លាំងទៅលើការបកស្រាយនេះ ហើយត្រូវបានគេជឿជាក់ថា អ្នកដែលមិនសូវ សំបូររោមចិញ្ចើមងាយនឹងមានសំណាងអាក្រក់និងការព្យាបាទពីព្រលឹងខ្មោច។ ហេតុ នេះហើយ រូបរាងរោមចិញ្ចើមត្រូវបានធ្វើការកែច្នៃដើម្បីធ្វើអោយតុល្យភាពនៃ ការចុះ សម្រុងគ្នារបស់ធាតុ yin និង yang បានប្រសើរជាងមុនដើម្បីលើកហុងស៊ុយដល់ រង្វង់មុខរបស់មនុស្សម្នាក់ៗ។
តើអ្វីបណ្តាលអោយរោមចិញ្ចើម
ចុះខ្សោយនិងបាត់បង់?
-
ការព្យាបាលដោយប្រើគ្រឿងសំអាងហួសហេតុ ដែលរួមមាន ការជម្រុះរោមដោយ ក្រមួន, ចាប់ដករោមដោយដង្កៀប, ការជម្រុះរោមដោយអគ្គីសនីវិភាគ, កាំរស្មីឡាស៊ែ និងការសាក់ចិញ្ចើម។
-
ការប្រើប្រាស់និងការសំអាតចេញនូវគ្រឿងសំអាងមិនសមរម្យ
-
ភាពតប់ប្រមល់ (stress), ការផ្លាស់ប្តូរអ័រម៉ូនដោយរួមបញ្ចូលទាំងការចាប់ផ្តើមអស់ រដូវរបស់ស្ត្រី និងការប្រើថ្នាំតាមវេជ្ជបញ្ជា។
-
រោគសើស្បែករ៉ាំរ៉ៃ ដូចជា ត្រអក, ស្បែកដុះផ្សិត (កើតស្រែង) និង ចៃស្បែក។
-
លក្ខខណ្ឌវេជ្ជសាស្រ្តផ្សេងៗ ដែលរួមបញ្ចូលមាន បញ្ហាប្រព័ន្ធស្វ័យស៊ាំរបស់រាងកាយ, បញ្ហាក្រពេញទីរ៉ូអ៊ីដ (thyroid) ជាពិសេស ការផលិតអ័រម៉ូនទីរ៉ូអ៊ីដមានកំរិតទាប (hypothyroidism), hypotrichosis រឹសក់មិនសូវដុះ និង alopecia universalis រឹ ការជ្រុះសក់លឿនបណ្តាលមកពីការព្យាបាលដោយប្រើសារធាតុគីមី។
តើអ្វីទៅជាដំណោះស្រាយ?
សូមណែនាំអោយប្រើ Mau Plus® Eyebrow Restorer។ ដោយ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ឈុតផលិតផលថ្មីបង្អស់នេះ ដែលដើរតួ នាទីជាគ្រឿងសំអាងផង និងឱសថព្យាបាលផង មានសមត្ថភាពចិញ្ចឹម ផ្តល់សំណើម ធ្វើអោយរឹងមាំ ជួសជុល និងស្តារ រោមចិញ្ចើមដែលផុយ ស្រួយ និង រង្វើល តាមរយៈការពង្រឹងរាល់សរសៃរោមនីមួយៗអោយ ក្រាស់និង អោយមានសុខភាពល្អជាងមុនសំរាប់ភ្នែកដ៏គួរអោយទាក់ទាញ របស់អ្នក។ ផងដែរនោះ ទឹកសេរ៉ូម Mau Plus នេះដែលផ្សំរូបមន្តជា ពិសេស គ្មានក្លិនក្រអូប និងគ្មានសារធាតុគីមីសំរាប់រក្សាទុកអោយបាន យូរ ជួយពន្លឿនអោយរោមចិញ្ចើមដុះបានរលោងជាងមុនដូចធម្មជាតិ។
របៀបប្រើប្រាស់
លាប Mau Plus® Eyebrow Restorer ២ ដងក្នុងមួយថ្ងៃជាមួយនឹង ប្រដាប់សំរាប់ លាប ទៅលើខ្សែរោមចិញ្ចើម។ លទ្ធផលជាទីពេញចិត្តប្រហែលជាលេចឡើង បន្ទាប់ពីការ ប្រើប្រាស់ជាបន្តបន្ទាប់រយៈពេល ៨ សប្តាហ៏។
Eyebrow Restorer មិនបង្កអោយមានប្រតិកម្មអ្វីទេ ហើយសាកសមប្រើជាមួយនឹងភ្នែក ដែលឆាប់រងបញ្ហាផ្សេងៗ និង សំរាប់អ្នកដែលពាក់កញ្ចក់កែវភ្នែក។ វាអាចលាបនៅខាង ក្រោមគ្រឿងសំអាងផ្សេងៗទៀតបាន។
ឥទ្ធិពលរបស់ Mau Plus® Eyebrow Restorer ទៅលើការលូតលាស់ឫសរោម
ឫសរោមនៅលើខ្លួនមនុស្សក្នុងដំណាក់កាល anagen (ដំណាក់កាលលូតលាស់) ត្រូវបានផ្តាច់ចេញពីស្បែក និងត្រូវបានចិញ្ចឹមបណ្តុះ ដោយមានរឺគ្មាន Mau Plus® Eyebrow Restorer ក្នុងរយៈពេល ៨ ថ្ងៃ។
រង្វាស់នៃការលូតលាស់របស់រោម
Mau Plus® Eyebrow Restorer ធ្វើអោយឫសរោមមានការលូតលាស់ដល់ទៅ៣៥% បន្ទាប់ពីការព្យាបាលដោយផលិតផលនេះរយៈពេល ៨ថ្ងៃ បើប្រៀបធៀបនឹងឫសរោមដែលមិនបានប្រើ Mau Plus Eyebrow Restorer
មិនបានប្រើ Mau Plus Eyebrow Restorer
Mau Plus® Eyebrow Restorer
អ្វីទៅដែលធ្វើអោយ Mau Plus® មានប្រសិទ្ធភាពជាងម៉ាកដទៃៗទៀត?
នោះគឺដោយសារ សារធាតុផ្សំសកម្មរបស់វា៖
-
Alpha Glucosyl Hesperidin គឺជាសមាសធាតុជីវសកម្ម រឺក៏អាចហៅ បានថាជា វីតាមីន P ដែលមានពីធម្មជាតិនៅក្នុងម្ទេសផ្លោកបុកយ៉ាងល្អិត និង ពពួកផ្លែក្រូច (ក្រូចឆ្មា ក្រូចធ្លុង ក្រូចផ្សេងៗទៀត...)។ ជាមួយនឹងសមាសធាតុ ឆាប់រលាយដែលផ្សំចេញពី hesperidin នេះ នៅពេលដែលវាត្រូវបានលាយជាមួយសារធាតុ diosmin ដែលមាននៅក្នុងពពួកផ្លែក្រូច glucosidase ដែលជាអង់ស៊ីមពីធម្មជាតិរបស់ស្បែក បញ្ចេញអត្ថប្រយោជន៏ល្អបន្តិចម្តងៗ ពី សារធាតុ hesperidin សំរាប់រក្សាសុខភាពរោម ហើយវាជួយពង្រឹងសរសៃ ឈាមឆ្មាៗ អោយរឹងមាំល្អ រក្សានូវលទ្ធភាពជ្រាបរបស់ប្រព័ន្ធសរសៃឈាម និង បង្កើនចលនាឈាមរត់ ដូច្នេះហើយ វាជួយសំរួលលំហូរឈាមទៅកាន់ឫសរោម បានកាន់តែល្អ។
-
Pisum Sativum (Pea) Peptide គឺជាការផ្សំឡើងនៃម៉ូលេគុលអាស៊ីត អាមីណូតូចៗដែលញែកធាតុចេញពី ប្រូតេអ៊ីន (peptone រឺ បំណែកប្រូតេអ៊ីន) Pea (Pisum sativum) ដោយមានសមត្ថភាពពន្យាវ័យ ដែលអាចលើក កំពស់នូវការផលិតសរសៃប្រូតេអ៊ីនបានល្អ។ វាជួយការពារនិងជួសជុសប្រូតេអ៊ីន នៅស្រទាប់ខាងក្រៅបង្អស់ប្រឆាំងនឹងការខូចខាតដែលបណ្តាលមកពីអង់ស៊ីម ម្យ៉ាងដែលទៅបំបែកសារធាតុប្រូតេអ៊ីនដោយសារតែ បរិស្ថានមិនល្អដូចជា ការ បំពុលផ្សេងៗ ភាពតប់ប្រមល់(ស្ត្រេស) និង កាំរស្មី UV ពីពន្លឺព្រះអាទិត្យ។
-
Pantenol ជួយធ្វើអោយរូបរាងនិងសោភ័ណភាពរោមបានប្រសើរឡើង តាម រយៈការធ្វើអោយរោមដែលខូតខាតដោយសារការព្យាបាលដោយប្រើសារធាតុគីមី រឺក៏ ដោយវិធីសមញ្ញធម្មតា អោយទៅជា មានទំងន់ ទន់រលោង និងភ្លឺចែងចាំង។
-
សារធាតុប្រេងរុក្ខជាតិ ដែលគ្មានជាតិពុល និង សារធាតុផ្សេងៗទៀត, ម៉ូលេគុល អាស៊ីតអាមីណូធម្មជាតិ, សារធាតុខនិជ និង វីតាមីន ដទៃៗទៀត។
អត្រា Anagen/Telogen
Mau Plus® Eyebrow Restorer
ធ្វើអោយអត្រា Anagen/Telogen កើនឡើងដល់ ៤៦% បើប្រៀបធៀបទៅនឹងការធ្វើអោយធ្លាក់ចុះនៃអត្រានេះចំនួន៣៣% សំរាប់អ្នកមិនបានប្រើផលិតផល (placebo) ។ ទាំងនេះសអោយឃើញថាផលិតផលនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនរោមដុះ និង កាត់បន្ថយបញ្ហាបាត់បង់រោមចិញ្ចើម។
តើ Mau Plus®
Eyebrow Restorer ល្អវិសេសសំរាប់អ្នកណាខ្លះ?
សំរាប់អ្នកដែល៖
-
មានរោមចិញ្ចើមស្តើង និងរង្វើលពីធម្មជាតិ
-
រងគ្រោះដោយសារឫសរោមចិញ្ចើមខូចរឺគ្មានសុខភាពល្អតាមរយៈការប្រើគ្រឿង សំអាងភ្នែកជ្រុលហូសហេតុ និងការព្យាបាលរោមចិញ្ចើមមិនសមរម្យ។
-
បាត់បង់រោមចិញ្ចើមលឿនដោយសារការព្យាបាលដោយប្រើសារធាតុគីមី លក្ខខណ្ឌវេជ្ជសាស្រ្ត ការផ្លាស់ប្តូរអ័រម៉ូន និងការប្រើប្រាស់ឱសថ។
-
ចង់បានរោមចិញ្ចើមក្រាស់និងមានសុខភាពល្អជាងមុនសំរាប់ភ្នែកដ៏គួរអោយ ទាក់ទាញចំណាប់អារម្មណ៏ និងដ៏មានសារៈសំខាន់បំផុត។
សំរាប់ការប្រើប្រាស់លើស្បែកខាងក្រៅតែប៉ុណ្ណោះ យកល្អ អ្នកគួរតែសាកល្បង ធ្វើតេស្តលើផលិតផលនេះដោយលាបលើ ក របស់អ្នកតែបន្តិចសិន មុននឹងប្រើ ជាធម្មតា។ ប្រសិនបើមានអាការៈរោលក្តៅ រមាស់ ហើម រឺឡើងក្រហម កើតឡើង នៅកន្លែងដែលបានលាបនោះ សូមឈប់ប្រើផលិតផលនេះភ្លាម។ ផលិតផល នេះមិនគួរប្រើលើ រឺ ប្រើអោយប៉ះពាល់ផ្នែកដែលស្ថិតនៅខាងក្នុងរង្វង់ភ្នែកទេ ។ ប្រសិនបើករណីនេះកើតឡើង សូមប្រញាប់លាងចេញអោយបានឆាប់រហ័ស ដោយទឹកស្អាតនិងបន្តព្យាបាលបន្ថែមទៀតប្រសិនបើការរោលក្តៅរមាស់នៅតែ បន្តកើតមាន។
គ្រាន់តែជាការដាស់តឿន Mau Plus® Eyebrow Restorer មិនត្រូវយកទៅ ប្រើជាមួយនឹងស្ត្រីដែលមានផ្ទៃពោះ រឺ ម្តាយដែលបំបៅដោះកូន, ក្មេងដែលមាន អាយុក្រោម ១៤ ឆ្នាំ, អ្នកជំងឺដែលកំពុងព្យាបាលដោយប្រើសារធាតុគីមី និងអ្នក ដែលមានបញ្ហាភ្នែក។