រោមភ្នែក
ដើម្បីអោយរោមភ្នែកកាន់តែក្រាស់និងញឹកជាងមុន
រោមភ្នែក វែងនិងញឹកជាងមុន,
ធ្វើអោយភ្នែករឹតតែស្រស់ស្អាត
រោមភ្នែកវែងស្អាត គឺជាសញ្ញានៃភាពជាស្ត្រីគ្រប់លក្ខណៈ។ ព្រោះតែភ្នែកជាទ្រង់ទ្រាយមួយ ក្នុងចំណោមទ្រង់ទ្រាយសំខាន់ៗទៀតនៅលើផ្ទៃមុខ មនុស្សជាច្រើនខិតខំខ្នះខ្នែងស្វែងរក មធ្យោបាយដើម្បីធ្វើអោយភ្នែកកាន់តែមានភាពស្រស់ស្អាតឡើង។ តាមរយៈការប្រើប្រាស់ គ្រឿងសំអាង កញ្ចក់កែវភ្នែក និងការវះកាត់ដែលមានតំលៃថ្លៃ មនុស្សអាចធ្វើការកែច្នៃលើ ទំរង់ភ្នែករបស់គេបានយ៉ាងស្រស់ស្អាត ប៉ុន្តែសូម្បីតែវិធីសមញ្ញក្នុងការធ្វើអោយរោមភ្នែកវែង និងច្រើនជាងមុន ក៏អាចធ្វើអោយមានការផ្លាស់ប្តូរបានយ៉ាងច្រើនទៅលើភ្នែករបស់ពួកគេ ដែរ។
ហេតុអ្វីចាំបាច់ត្រូវការរោមភ្នែក?
-
សារៈប្រយោជន៏ដល់រាងកាយ
រោមភ្នែក រឺក៏រោមស្តើងៗនៅលើត្របកភ្នែករបស់យើង ជួយការពារភ្នែកដោយការរារាំងកំទេច កំទីផ្សេងៗនិងសំណើមដូចជាញើសនិងភ្លៀងកុំអោយចូលភ្នែក។ ដោយសារតែភ្នែកងាយនឹង ទទួលការប៉ះទង្គិច ដូចនេះរោមភ្នែកបញ្ចេញប្រតិកម្មដូចជាពុកមាត់ឆ្មាអញ្ចឹងដែរ។
-
សោភ័ណភាព
ដូចគ្នានឹងការមានសក់ស្តើងនៅលើស្បែកក្បាលដែរ ការខ្វះខាតរោមភ្នែកនឹងធ្វើអោយ មុខរបស់យើងមិនសូវមានភាពទាក់ទាញ។ គេសឹងតែគ្មានចំងល់ទេដែលថាមនុស្សភាគ ច្រើន ជាពិសេសស្ត្រីៗ ខ្នះខ្នែងខ្លាំងក្នុងការតុបតែងលំអមុខមាត់និងភ្នែកតាមរយៈការធ្វើ អោយរោមភ្នែកក្រាស់ ញឹក និងវែងជាងមុន។
តើអ្វីបណ្តាលអោយរោមភ្នែក
ចុះខ្សោយនិងបាត់បង់?
-
ការព្យាបាលដោយប្រើគ្រឿងសំអាងហួសហេតុ ដែលរួមមាន ការជម្រុះរោមដោយ ក្រមួន, ចាប់ដករោមដោយដង្កៀប, ការជម្រុះរោមដោយអគ្គីសនីវិភាគ, កាំរស្មីឡាស៊ែ និងការសាក់ចិញ្ចើម។
-
ការប្រើប្រាស់និងការសំអាតចេញនូវគ្រឿងសំអាងមិនសមរម្យ
-
ភាពតប់ប្រមល់ (stress), ការផ្លាស់ប្តូរអ័រម៉ូនដោយរួមបញ្ចូលទាំងការចាប់ផ្តើមអស់ រដូវរបស់ស្ត្រី និងការប្រើថ្នាំតាមវេជ្ជបញ្ជា។
-
រោគសើស្បែករ៉ាំរ៉ៃ ដូចជា ត្រអក, ស្បែកដុះផ្សិត (កើតស្រែង) និង ចៃស្បែក។
-
លក្ខខណ្ឌវេជ្ជសាស្រ្តផ្សេងៗ ដែលរួមបញ្ចូលមាន បញ្ហាប្រព័ន្ធស្វ័យស៊ាំរបស់រាងកាយ, បញ្ហាក្រពេញទីរ៉ូអ៊ីដ (thyroid) ជាពិសេស ការផលិតអ័រម៉ូនទីរ៉ូអ៊ីដមានកំរិតទាប (hypothyroidism), hypotrichosis រឹសក់មិនសូវដុះ និង alopecia universalis រឹ ការជ្រុះសក់លឿនបណ្តាលមកពីការព្យាបាលដោយប្រើសារធាតុគីមី។
ប្រសិទ្ធភាពធ្វើអោយរោមភ្នែករឹងមាំ
-
កាត់បន្ថយការបាត់បង់រោមភ្នែក
ចំនួនរោមភ្នែកដែលបាត់បង់បន្ទាប់ពីលាងសំអាតគ្រឿងសំអាងចេញ
ការបាត់បង់រោមភ្នែកមានការថយចុះមកត្រឹមតែ ៩សរសៃ បន្ទាប់ពី១ខែ។
Mau Plus® Eyelash Revitalizer ជួយរោមភ្នែកទប់ទល់ប្រឆាំងនឹងការបាត់
បង់ក្រោយពេលលាងសំអាតគ្រឿងសំអាងចេញ។
មិនបានប្រើ Mau Plus (placebo)
Mau Plus® Eyelash Revitalizer
តើអ្វីទៅជាដំណោះស្រាយ?
សូមប្រើ Mau Plus® Eyelash Revitalizer ។ ឈុតផលិតផលថ្មី បង្អស់នេះដែលដើរនាទីជាគ្រឿងសំអាងផងនិងឱសថព្យាបាលផង មាន សមត្ថភាពចិញ្ចឹម ផ្តល់សំណើម ធ្វើអោយរឹងមាំ ជួសជុល និងស្តារ រោម ភ្នែកដែលផុយស្រួយនិងរង្វើល តាមរយៈការពង្រឹងអោយមាំ និង ពន្លូត អោយវែងរាល់សរសៃរោមនីមួយៗសំរាប់ភ្នែកដ៏គួរអោយទាក់ទាញ និង មានសុខភាពល្អរបស់អ្នក។ ដោយផលិតចេញពីគ្រឿងផ្សំធម្មជាតិ ទឹក សេរ៉ូម Mau Plus នេះដែលផ្សំរូបមន្តជាពិសេស គ្មានក្លិនក្រអូបនិងគ្មាន សារធាតុគីមីសំរាប់រក្សាទុកអោយបានយូរ ជួយបង្កើនអោយរោមភ្នែកថ្មី អោយដុះច្រើន ញឹក និងរឹតតែស្រស់ស្អាតជាងមុនហើយថែមទាំងមាន សភាព ទន់រលោងដូចធម្មជាតិ ដោយមិនចាំបាច់ពាក់រោមភ្នែកសិប្បនិមិត្ត ដែលមានតំលៃថ្លៃនោះទេ។
ប្រវែងរោមភ្នែក
មាឌ្ដោមស្ភនករតូវានកំណត់ដោយ របស្វងនិងអងកត់ផចិតរបប់វា។ ដគអាចចាត់ទុកដោមស្ភនកមួយបរដបជាដកាណមួយ:
V= (π x D² x L)/12
D:អង្កត់ផ្ចិតរោមភ្នែក
L:ប្រវែងរោមភ្នែក
អង្កត់ផ្ចិត (mm³x10³) |
គំលាតមធ្យម |
T 15 ថ្ងៃ |
T 30 ថ្ងៃ |
ធៀបនឹង T0 |
+39.7% ដល់ +97%, p<0.001 |
+66.8% ដល់ +136%, p<0.001 |
ធៀបនឹងអ្នកមិនប្រើផលិតផល |
x 3, p<0.001 |
x 2.9, p<0.00 |
ត្រឹមតែ១៥ថ្ងៃ រោមភ្នែកមើលទៅក្រាស់និងញឹកជាងមុន។
ប្រវែងរោមភ្នែក
នេះជារង្វាស់ប្រវែងរោមភ្នែកចែកចេញជាបីផ្នែក S2, S3 និង S4 ក្នុងរយៈពេល ០ (T0), ១៥ (T15) និង ៣០ (T30)
-
ថ្ងៃរៀងគ្នា។ ការវិភាគរូបភាព។
ប្រវែង (mm) |
គំលាតមធ្យម |
T 15 ថ្ងៃ |
T 30 daysT 30 ដថៃ |
ធៀបនឹង T0 |
+10.6% ដល់ +32%, p<0.001 |
+17.0% ដល់ +43%, p<0.001 |
ធៀបនឹងអ្នកមិនប្រើផលិតផល |
x 2.6, p<0.001 |
x 2.7, p<0.00 |
ពីមុន
ក្រោយមក
Mau Plus® Eyelash Revitalizer ពន្លូតរោមភ្នែកអោយវែងឃើញជាក់ស្តែងក្នុងរយៈពេលតែ១៥ថ្ងៃ។
-
ការវាយតំលៃលើប្រវែងរោមភ្នែក
នេះជាការវាយតំលៃ ដោយអ្នកជំនាញ៣រូប ទៅលើប្រវែងរោមភ្នែកបន្ទាប់ពី៣០ថ្ងៃ។
កម្រាស់រោមភ្នែក
រង្វាស់កម្រាស់រោមភ្នែកចែកចេញជាបីផ្នែក S2, S3 និង S4 ក្នុងរយៈពេល ០¬¬ (T0), ១៥ (T15) និង ៣០ (T30) ថ្ងៃរៀងគ្នា។ ការវិភាគរូបភាព។
អង្កត់ផ្ចិត (µm) |
គំលាតមធ្យម |
T 15 ថ្ងៃ |
T 30 ថ្ងៃ |
ធៀបនឹង T0 |
+12.0% ដល់ +33%, p<0.001 |
+18.7% ដល់ +40%, p<0.001 |
ធៀបនឹងអ្នកមិនប្រើផលិតផល |
x 2.9, p<0.001 |
x 2.6, p<0.00 |
ពីមុន
ដរកាយមក
ត្រឹមតែ១៥ថ្ងៃ រោមភ្នែកមើលទៅក្រាស់និងញឹកជាងមុន។
-
ការវាយតំលៃលើប្រវែងរោមភ្នែក
នេះជាការវាយតំលៃដោយអ្នកជំនាញ៣រូប ទៅលើកំរាស់រោមភ្នែកបន្ទាប់ពី៣០ថ្ងៃ។
ដតើដរគឿងផសំបកមមដៅកនុង
Mau Plus® Eyelash Revitalizer មានអវីខលុះ?
-
Alpha Glucosyl Hesperidin គឺជាសមាសធាតុជីវសកម្ម រឺក៏អាចហៅបានថាជា វីតាមីន P ដែលមានពីធម្មជាតិនៅក្នុងម្ទេសផ្លោកបុកយ៉ាងល្អិតនិង ពពួកផ្លែក្រូច (ក្រូចឆ្មា ក្រូចធ្លុង ក្រូចផ្សេងៗទៀត...)។ ជាមួយនឹងសមាសធាតុ ឆាប់រលាយដែលផ្សំចេញពី hesperidin នេះ នៅពេលដែលវាត្រូវបានលាយជាមួយសារធាតុ diosmin ដែលមាននៅក្នុងពពួកផ្លែក្រូច glucosidase ដែលជាអង់ស៊ីមពីធម្មជាតិរបស់ស្បែក បញ្ចេញអត្ថប្រយោជន៏ល្អបន្តិចម្តងៗពី សារធាតុ hesperidin សំរាប់រក្សាសុខភាពរោមហើយវាជួយពង្រឹងសរសៃឈាមឆ្មាៗអោយរឹងមាំល្អ រក្សានូវលទ្ធភាពជ្រាបរបស់ប្រព័ន្ធសរសៃឈាម និង បង្កើនចលនាឈាមរត់ ដូច្នេះហើយវាជួយសំរួលលំហូរឈាមទៅកាន់ឫសរោម បានកាន់តែល្អ។
-
Pisum Sativum (Pea) Peptide គឺជាការផ្សំឡើងនៃម៉ូលេគុលអាស៊ីតអាមីណូតូចៗដែលញែកធាតុចេញពីប្រូតេអ៊ីន (peptone រឺ បំណែកប្រូតេអ៊ីន) Pea (Pisum sativum) ដោយមានសមត្ថភាពពន្យាវ័យ ដែលអាចលើកកំពស់នូវការផលិតសរសៃប្រូតេអ៊ីនបានល្អ។ វាជួយការពារនិងជួសជុសប្រូតេអ៊ីន នៅស្រទាប់ខាងក្រៅបង្អស់ប្រឆាំងនឹងការខូចខាតដែលបណ្តាលមកពីអង់ស៊ីម ម្យ៉ាងដែលទៅបំបែកសារធាតុប្រូតេអ៊ីនដោយសារតែបរិស្ថានមិនល្អដូចជាការបំពុលផ្សេងៗភាពតប់ប្រមល់ (ស្ត្រេស)និងកាំរស្មី UV ពីពន្លឺព្រះអាទិត្យ។
-
Biotinoyl tripeptide-1 ពឹងផ្អែកទៅលើ matrikine complex ដែលសំបូរទៅដោយវីតាមីន និង សារធាតុខនិជ ហើយដើរតួនាទីជា ‘adhesion protein’ ក្នុងការធ្វើអោយឫសរោមខាំជាប់នឹងស្បែក។ វាក៏ជួយ ពន្លឿនការលូតលាស់របស់រោមភ្នែកដុះថ្មី ហើយមានសមត្ថភាពការពារ និង ជួសជុល រោមភ្នែកផងដែរ។
-
Pantenol ជួយធ្វើអោយ រូបរាង និង សោភ័ណភាពរោមបានប្រសើរឡើងតាមរយៈការធ្វើអោយរោមដែលខូតខាតដោយ សារការព្យាបាលដោយប្រើសារធាតុគីមី រឺក៏ដោយវិធីសមញ្ញធម្មតា អោយទៅជាមាន ទំងន់ ទន់រលោង និងភ្លឺចែងចាំង។
-
សារធាតុប្រេងរុក្ខជាតិដែលគ្មានជាតិពុល និង សារធាតុផ្សេងៗទៀត, ម៉ូលេគុលអាស៊ីតអាមីណូធម្មជាតិ, សារធាតុខនិជ និង វីតាមីន ដទៃៗទៀត។
របៀបប្រើប្រាស់
សូមលាប Mau Plus® Eyelash Revitalizer ដែលស្ថិតនៅក្នុងបំពង់រលោងចំណុះ ៨ មីលីលី្រត ជាមួយនឹងប្រដាប់សំរាប់លាបដែលធ្វើពីស៊ីលីកូន(silicon)និងងាយស្រួលប្រើ ប្រាស់។ ដើម្បីអោយទទួលបានប្រសិទ្ធភាពខ្ពស់ សូមលាប Eyelash Revitalizer ជា ប្រចាំថ្ងៃនៅពេលព្រឹក និងមុនពេលចូលដំណេក ទៅលើរោមភ្នែកទាំងខាងលើនិងខាង ក្រោម។ អ្នកនឹងឃើញមានរោមភ្នែកដុះថ្មីបន្ទាប់ពីការប្រើប្រាស់រយៈពេល ៣០ ថ្ងៃ។
នេះជាការសាកល្បងទៅលើការបណ្តុះឫសរោម។ នេះជាការលូតលាស់បន្ទាប់ពីប្រើ Mau Plus® Eyebrow Restorer រយៈពេល ១៤ ថ្ងៃ
Mau Plus® Eyelash Revitalizer ធ្វើអោយអត្រា Anagen/Telogen កើនឡើងដល់ ៤៦% បើប្រៀបធៀបទៅនឹងការធ្វើអោយធ្លាក់ចុះនៃអត្រានេះចំនួន ៣៣% សំរាប់អ្នកមិនបានប្រើផលិតផល (placebo) ។ ទាំងនេះសអោយឃើញថាផលិតផលនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនរោមដុះ និង កាត់បន្ថយបញ្ហាបាត់បង់រោមភ្នែក។
តើ Mau Plus® Eyelash Revitalizer ល្អវិសេសសំរាប់អ្នកណាខ្លះ?
សំរាប់អ្នកដែល៖
-
មានរោមភ្នែកស្តើង និងរង្វើលពីធម្មជាតិ
-
រងគ្រោះដោយសារឫសរោមភ្នែកខូចរឺគ្មានសុខភាពល្អតាមរយៈការប្រើគ្រឿង សំអាងភ្នែកជ្រុលហួសហេតុ និងការព្យាបាលរោមភ្នែកមិនសមរម្យ។
-
បាត់បង់រោមភ្នែកលឿនដោយសារការព្យាបាលដោយប្រើសារធាតុគីមី លក្ខខណ្ឌវេជ្ជសាស្រ្ត ការផ្លាស់ប្តូរអ័រម៉ូន និងការប្រើប្រាស់ឱសថ។
-
ចង់បានរោមភ្នែកវែង ញឹក និងមានសុខភាពល្អជាងមុនសំរាប់ភ្នែកដ៏គួរអោយ ទាក់ទាញចំណាប់អារម្មណ៏ និងដ៏មានសារៈសំខាន់បំផុត។
សំរាប់ការប្រើប្រាស់លើស្បែកខាងក្រៅតែប៉ុណ្ណោះ យកល្អអ្នកគួរតែសាកល្បង ធ្វើតេស្តលើផលិតផលនេះដោយលាបលើ ក របស់អ្នកតែបន្តិចសិនមុននឹងប្រើ ជាធម្មតា។ ប្រសិនបើមានអាការៈរោលក្តៅ រមាស់ ហើម រឺឡើងក្រហម កើតឡើង នៅកន្លែងដែលបានលាបនោះ សូមឈប់ប្រើផលិតផលនេះភ្លាម។ ផលិតផល នេះមិនគួរប្រើលើ រឺប្រើអោយប៉ះពាល់ផ្នែកដែលស្ថិតនៅខាងក្នុងរង្វង់ភ្នែកទេ។ ប្រសិនបើករណីនេះកើតឡើង សូមប្រញាប់លាងចេញអោយបានឆាប់រហ័ស ដោយទឹកស្អាតនិងបន្តព្យាបាលបន្ថែមទៀតប្រសិនបើការរោលក្តៅរមាស់នៅតែ បន្តកើតមាន។
គ្រាន់តែជាការដាស់តឿន Mau Plus® Eyelash Restorer មិនត្រូវយកទៅ ប្រើជាមួយនឹងស្ត្រីដែលមានផ្ទៃពោះ រឺ ម្តាយដែលបំបៅដោះកូន, ក្មេងដែលមាន អាយុក្រោម ១៤ ឆ្នាំ, អ្នកជំងឺដែលកំពុងព្យាបាលដោយប្រើសារធាតុគីមី និងអ្នក ដែលមានបញ្ហាភ្នែកទេ។