បុព្វហេតុនៃបញ្ហាសក់


វិទ្យាសាស្រ្តអំពីការជ្រុះសក់



ហេតុអ្វីបានជាសក់ជ្រុះ?

មកពីការផ្លាស់ប្តូរអ័រម៉ូន?

មកពីប្រតិកម្មនឹងអ្វីមួយ?

មកពីតំណពូជ? រឺមកពីរបបអាហារមិនត្រឹមត្រូវ?

ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវប្រើ Mau Plus?

  •  បុរស និង ស្រ្តីចំនួន ប្រហែលជា ៧០% នឹងរងគ្រោះពីបញ្ហាសក់ស្តើងនៅពេលឈានដល់អាយុ ៥០។
  • បុរស និង ស្រ្តីចំនួន ៩៩% ត្រូវការ ការថែទាំស្បែកក្បាលដ៏សមស្របដើម្បីអោយសក់លូតលាស់ប្រកបដោយសុខភាពល្អ។
 
  • ពីមុន
  • ក្រោយមក
  • ពីមុន
  • ក្រោយមក
 

អ្វីទៅជាការរួមតូចនៃសរសៃសក់? ហើយវាបណ្តាលមកពីអ្វី? 

ការរួមតូចនៃសរសៃសក់បណ្តាលមកពីការស្ទះសរសៃឈាមដែលផ្គត់ផ្គង់សារធា
តុចិញ្ចឹមទៅកាន់ឫសសក់ និងសាច់ដុំឫសសក់(arrector pili )។ នេះបង្កអោយសាច់ដុំឫសសក់ (arrector pili) ចុះខ្សោយ និងធ្វើអោយអង្កត់ផ្ចិតសរសៃសក់រួមតូចនៅជុំវិញតំបន់ tissue responsive។ ឫសសក់នឹងខិតជិតទៅកាន់ផ្ទៃនៃស្បែកក្បាល។ ដល់កាលកំណត់ សរសៃសក់ស្តើងនឹងលេចចេញឡើងយ៉ាងច្បាស់។

ផ្នែកវេជ្ជសាស្រ្ត បានបង្ហាញថា មូលហេតុចំបងនៃការស្ទះសរសៃឈាមនេះគឺមកពី Dihydrotestosterone (DHT) ។ DHT កើតឡើងដោយសារមានប្រតិកម្មអង់ស៊ីមជាមួយនឹងអ័រម៉ូនតេស្តូស្តឺរ៉ូន (អ័រម៉ូនបុរស) ក្នុងតំបន់ tissue responsive ដែលជាផ្នែកកំពូលរបស់ក្បាល។ ប្រតិកម្មអង់ស៊ីមនេះ បានចាប់ផ្តើមមាននៅពេលពេញវ័យ ដែលបុរសនិង ស្រ្តីចាប់ផ្តើមផលិតអ័រម៉ូនពីក្រពេញអ័រម៉ូន (Adrenal Gland) ។ កំរិតនៃ DHT មានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយសារមូលហេតុខាងក្រោម៖

  • ស្ត្រេស (មានអារម្មណ៏តប់ប្រមល់)
  • ការបរិភោគខ្លាញ់សត្វច្រើនជ្រុល
  • កត្តាបរិស្ថាន រឺការបំពុលបរិស្ថាន
  • តំណពូជ
  • សុខភាព
  • វេជ្ជសាស្រ្ត
 
ការរួមតូចនៃសរសៃសក់បណ្តាលមកពី DHT
 

តើ DHT បណ្តាលអោយមានការខូចខាតផ្សេងៗទៀតទេទៅលើស្បែកក្បាល?

ចំលើយគឺ មាន។ នៅពេលដែលមានទំនាក់ទំនងជាមួយសារជាតិខ្លាញ់ដែលផលិតដោយក្រពេញខ្លាញ់ DHT ត្រូវបាននឹងកកផ្តុំនិងបង្កើតបានជាស្រទាប់មួយដ៏ណែនហើយភ្លឺចាំង ដែលត្រូវបានគេហៅថា តេលិកាមិនរលាយក្នុងទឹក (Hydrophobic Lipids) នៅលើតំបន់ tissue responsive។ ស្រទាប់នេះនឹងជះឥទ្វិពលដល់វដ្ដនៃការលូតលាស់ជាធម្មតារបស់សក់។

តើមានរោគសញ្ញាអ្វីបង្ហាញឡើងដែររឺទេ?

  • ស្បែកកើតមុន
  • ស្បែកមុខ និង ស្បែកក្បាលមានខ្លាញ់រឺប្រេងច្រើន
  • ការជ្រុះសក់កើនឡើងរាល់ថ្ងៃ (ច្រើនជាង ៧០ សរសៃ ក្នុង១ថ្ងៃ)
  • ដុះរោមខ្លួនច្រើនពេក
  • ទំពែករឺជ្រុះសក់កណ្តុបៗ (Alopecia Areata)
  • សក់នៅផ្នែកកំពូលក្បាលមានសភាពស្តើងទៅៗ និងទន់ជាងសក់នៅខាងក្រោយត្រចៀក